តើអ្នកចង់ចាប់ផ្តើមអាជីវកម្ម ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ដើម្បីបើកហាងម៉ែនទេ? ហេតុអ្វីមិនចាប់ផ្តើមលក់តាមអនឡាញវិញ? នៅទីនេះដើម្បីជួយអ្នកធ្វើអោយអាជីវកម្មរបស់អ្នកដំណើរការឡើង និងលូតលាស់។
ព្រឹក ម៉ាឃីត ជាវេទិកាដែលគាំទ្រអាជីវកម្មក្នុងស្រុក ដោយ ឥតគិតកម្រៃ។ តាមដានជំហានខាងក្រោមដើម្បីក្លាយជាអ្នកលក់!
🖥️ ចុះឈ្មោះតាមកុំព្យូទ័រ (PC/Laptop)
- ចូលទៅកាន់គេហទំព័រ ព្រឹក ម៉ាឃីត
- ជ្រើស Login/Register
- ចុច Create Account
- ជ្រើស Become a Vendor
- បញ្ចូលអ៊ីមែលរបស់អ្នក ដើម្បីទទួល កូដផ្ទៀងផ្ទាត់ (Verification Code)
- ចូលទៅកាន់អ៊ីមែលរបស់អ្នក → ចម្លងកូដ → បំពេញក្នុងប្រអប់ Verification Code
- បំពេញព័ត៌មានផ្សេងៗនៅក្នុងទម្រង់ ហើយចុច Register (Submit for Review)
- ព្រឹក ម៉ាឃីត នឹងពិនិត្យ និងទាក់ទង់អ្នកវិញ មុនពេលអនុម័ត
- បន្ទាប់ពីអនុម័ត អ្នកនឹងទទួល អ៊ីមែលបញ្ជាក់ ថាអ្នកបានក្លាយជាអ្នកលក់ជាផ្លូវការ
📱 ចុះឈ្មោះតាម App (Prek Market App)
- ទាញយក Prek Market App ពី App Store ឬ Play Store
- បន្ទាប់ពីដំឡើង បើក App → ចូលទៅ Setting (ការកំណត់)
- ចុច Login → Sign Up
- បញ្ចូល ឈ្មោះ, អ៊ីមែល, ពាក្យសម្ងាត់ ហើយចុច បង្កើតគណនី
- បន្ទាប់ពីចុះឈ្មោះជាវិជ្ជមាន → ទៅកាន់ Setting (ការកំណត់)
- រក ក្លាយជាអ្នកលក់ (Become A Vendor → ជ្រើស ក្លាយជាអ្នកលក់ (Become A Vendor)
- បញ្ចូលអ៊ីមែលរបស់អ្នក ដើម្បីទទួល កូដផ្ទៀងផ្ទាត់ (Verification Code)
- ចូលទៅកាន់អ៊ីមែលរបស់អ្នក → ចម្លងកូដ → បំពេញក្នុងប្រអប់ Verification Code
- បំពេញព័ត៌មានផ្សេងៗនៅក្នុងទម្រង់ → ចុច Register (Submit for Review)
- ព្រឹក ម៉ាឃីត នឹងពិនិត្យ និងទាក់ទង់អ្នកវិញ មុនពេលអនុម័ត
- បន្ទាប់ពីអនុម័ត អ្នកនឹងទទួល អ៊ីមែលបញ្ជាក់ ថាអ្នកបានក្លាយជាអ្នកលក់ជាផ្លូវការ
🎉 សូមអបអរសាទរ! អ្នកបានក្លាយជាអ្នកលក់លើ ព្រឹក ម៉ាឃីត ដោយជោគជ័យ។ ចាប់ផ្តើមចំណូល ឥឡូវនេះ!
