លក្ខខណ្ឌ
សូមស្វាគមន៍មកកាន់ Prek Market (“យើង“, “របស់យើង“, “យើងខ្ញុំ“)។ លក្ខខណ្ឌ (“លក្ខខណ្ឌ“) នេះ គ្រប់គ្រងការប្រើប្រាស់វែបសាយ និងកម្មវិធីទូរស័ព្ទចល័តរបស់យើង (ជារួមគ្នា “សេវាកម្ម“)។ ដោយការចូលប្រើ ឬប្រើប្រាស់សេវាកម្មនេះ អ្នកយល់ព្រមជាប់បំណងនឹងលក្ខខណ្ឌទាំងនេះ។ ប្រសិនបើអ្នកមិនយល់ព្រមនឹងផ្នែកណាមួយនៃលក្ខខណ្ឌទេ សូមកុំប្រើសេវាកម្មនេះ។
ការចុះឈ្មោះគណនី
- លក្ខខណ្ឌនៃការចុះឈ្មោះ៖ អ្នកត្រូវមានអាយុយ៉ាងតិច ១៨ ឆ្នាំ ដើម្បីបង្កើតគណនី និងប្រើប្រាស់សេវាកម្ម។ ដោយបង្កើតគណនី អ្នកបញ្ជាក់ថាអ្នកមានសិទ្ធិគ្រប់គ្រាន់ក្នុងការប្រើប្រាស់សេវាកម្មនេះ។
- ព័ត៌មានគណនី៖ អ្នកយល់ព្រមផ្តល់ព័ត៌មានដែលត្រឹមត្រូវ បច្ចុប្បន្ន និងពេញលេញក្នុងពេលចុះឈ្មោះ និងធ្វើបច្ចុប្បន្នភាពព័ត៌មានទាំងនោះដើម្បីធានាថាវានៅត្រឹមត្រូវ។
- សុវត្ថិភាពគណនី៖ អ្នកត្រូវទទួលខុសត្រូវចំពោះការពារពាក្យសម្ងាត់សម្រាបើចូលប្រើគណនីរបស់អ្នក ហើយទទួលខុសត្រូវទាំងស្រុងចំពោះសកម្មភាពទាំងអស់ដែលកើតឡើងក្រោមគណនីរបស់អ្នក។ សូមជូនដំណឹងយើងភ្លាមៗ ប្រសិនបើអ្នកសង្ស័យថាមានការប្រើប្រាស់មិនត្រឹមត្រូវ ឬការរំលោភសុវត្ថិភាពណាមួយលើគណនីរបស់អ្នក។
ការប្រើប្រាស់សេវាកម្ម
- អាជ្ញាប័ណ្ណ៖ យើងផ្តល់អាជ្ញាប័ណ្ណមានកំណត់ មិនផ្តាច់មុខ មិនអាចផ្ទេរបាន និងអាចផ្អាកបាន ដើម្បីឱ្យអ្នកប្រើប្រាស់សេវាកម្មសម្រាប់គោលបំណងផ្ទាល់ខ្លួន ការប្រើប្រាស់មិនមែនពាណិជ្ជកម្ម ខណៈដែលគោរពតាមលក្ខខណ្ឌទាំងនេះ។
- សកម្មភាពហាមឃាត់៖ អ្នកយល់ព្រមមិនប្រើប្រាស់សេវាកម្មសម្រាប់គោលបំណងខុសច្បាប់ ឬហាមឃាត់ ដូចជា៖
- បំពានច្បាប់ ឬបទប្បញ្ញត្តិណាមួយ
- រំខាន ឬបំពានដំណើរការសេវាកម្ម
- ធ្វើអំពើបំផ្លាញ កេងប្រវ័ញ្ច ឬរំលោភអ្នកប្រើផ្សេងទៀត
- ការប៉ុនប៉ងដើម្បីចូលប្រើដោយគ្មានការអនុញ្ញាតទៅកាន់សេវាកម្ម ឬប្រព័ន្ធដែលពាក់ព័ន្ធរបស់វា។
- មាតិការបស់អ្នកប្រើប្រាស់៖ អ្នកទទួលខុសត្រូវចំពោះមាតិកាដែលអ្នកប្រកាស ឬ ផ្ទុកឡើង ដូចជា មតិយោបល់ ការវាយតម្លៃ និងពិនិត្យ។ អ្នកផ្តល់សិទ្ធិឱ្យយើងប្រើប្រាស់ បោះពុម្ពផ្សាយ បកប្រែ ចែកចាយ និង បង្ហាញមាតិកានោះដោយមិនមានកម្រៃសិទ្ធិ និងសុពលភាពជាសកល អចិន្រ្តៃយ៍ និង មិនអាចដកហូតបាន។
ការបញ្ជាទិញ និងការទូទាត់
- ការទទួលយកបញ្ជាទិញ៖ ដោយការបញ្ជាទិញតាមសេវាកម្មរបស់យើង អ្នកយល់ព្រមបង់ប្រាក់សរុបដែលបានបង្ហាញ រួមទាំងពន្ធ និងថ្លៃដឹកជញ្ជូន។ បញ្ជាទិញទាំងអស់ត្រូវបានគិតថាជាការអនុម័តដោយអ្នកលក់។
- វិធីទូទាត់ដែលទទួលយក៖
- ការទូទាត់តាម KHQR៖ ជាវិធីងាយស្រួល និងសុវត្ថិភាពដោយប្រើកម្មវិធីធនាគារទូរស័ព្ទ។ ពេលបង់ប្រាក់នឹងបង្កើតកូដ KHQR សម្រាប់អ្នកស្កេន។
- ការទូទាត់នៅពេលទទួល (COD)៖ មិនមានជម្រើសនោះទេ។ សូមប្រើ KHQR ដើម្បីទទួលបានបទពិសោធន៍ប្រតិបត្តិការសុវត្ថិភាព និងរលូន។
- ការដឹកជញ្ជូន និង ការចែកចាយ៖ ពេលវេលា និងកម្រៃដឹកជញ្ជូនអាស្រ័យលើអ្នកលក់ និង ជម្រើសដឹកជញ្ជូន។ អ្នកលក់ទទួលខុសត្រូវចំពោះការចែកចាយអោយបានទាន់ពេលវេលា។ អ្នកនឹងទទួលបានពត៌មានតាមដាននៅពេលផលិតផលត្រូវបានដឹកចេញ។
ការផ្តល់ជូនវិញ និងការសងប្រាក់
- គោលការណ៍សងប្រាក់៖ សូមពិនិត្យគោលការណ៍បញ្ជាទិញ និងត្រឡប់ដើម្បីដឹងពីលក្ខខណ្ឌសងប្រាក់។
- ផលិតផលខូច ឬមិនត្រឹមត្រូវ៖ ប្រសិនបើអ្នកទទួលបានផលិតផលខុស សូមទំនាក់ទំនងយើងក្នុងរយៈពេល ១ ថ្ងៃ បន្ទាប់ពីទទួលបានផលិតផល។ អ្នកលក់ដែលផ្ញើផលិតផលខុសនឹងមិនអាចដកប្រាក់បានទេ ហើយប្រាក់នឹងត្រូវសងទៅអតិថិជន។ ករណីសងផលិតផលឡើងវិញ អាស្រ័យលើកាលៈទេសៈ។
ប័ណ្ណសិទ្ធិបញ្ញា
- កម្មសិទ្ធិ៖ មាតិកាទាំងអស់នៅលើសេវាកម្មដូចជា អត្ថបទ រូបភាព ឡូហ្គូ និងសញ្ញាផ្លូវការជាសម្បត្តិរបស់ Prek Market ឬច្បាប់កម្មសិទ្ធិបញ្ញាផ្សេងទៀត។
- អាជ្ញាប័ណ្ណប្រើប្រាស់៖ អ្នកមិនអាចប្រើ ផលិតចំលង ចែកចាយ ឬបង្កើតមាតិការស្រដៀង ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរ។
គោលការណ៍ភាពឯកជន
ការប្រើប្រាស់សេវាកម្មរបស់អ្នកគឺជាការយល់ព្រមតាមគោលការណ៍ឯកជនភាពរបស់យើង។ ដោយប្រើប្រាស់សេវាកម្ម អ្នកយល់ព្រមឱ្យយើងប្រមូល ប្រើប្រាស់ និងចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដូចបានចែងក្នុងគោលការណ៍ឯកជនភាព។
លក្ខខណ្ឌសម្រាប់អ្នកលក់
បើអ្នកចុះឈ្មោះជាអ្នកលក់, អ្នកយល់ព្រមលើលក្ខខណ្ឌបន្ថែមដូចខាងក្រោម៖
- កម្រៃជើងសារ៖ Prek Market គិតកម្រៃជើងសាររាល់ពេលការលក់នីមួយៗដែលបានជោគជ័យ។ កម្រៃជើងសារនេះ នឹងត្រូវបានកាត់ចេញដោយស្វ័យប្រវត្តិពីចំនួនទឹកប្រាក់សរុប មុនពេលធ្វើការទូទាត់ទៅកាន់អ្នកលក់។ អត្រាកម្រៃជើងសារ អាចត្រូវបានផ្លាស់ប្តូរ នៅពេលណាក៏បាន ដោយមិនចាំបាច់ជូនដំណឹងជាមុនឡើយ។
(កំណត់សម្គាល់៖ Prek Market រក្សាសិទ្ធិក្នុងការដាក់បញ្ចូល ឬកែប្រែរចនាសម្ព័ន្ធកម្រៃជើងសារនៅពេលអនាគត។ ការផ្លាស់ប្តូរណាមួយ នឹងត្រូវបានជូនដំណឹងជាមុន តាមរយៈបណ្តាញផ្លូវការរបស់យើង។) - ការអនុញ្ញាតប្រមូលប្រាក់សម្រាប់ការបញ្ជាទិញរបស់អ្នកលក់៖ ដោយចុះឈ្មោះជាអ្នកលក់ អ្នកយល់ព្រមអនុញ្ញាតឱ្យ Prek Market ទទួលប្រាក់ពីអតិថិជនសម្រាប់ការបញ្ជាទិញរបស់អ្នក តាមរយៈប្រព័ន្ធទូទាត់របស់ Prek Market។
- ដំណើរការទូទាត់៖ ប្រាក់ចំណូលអ្នកលក់អាចដកបានបន្ទាប់ពីអតិថិជនបញ្ជាក់ថាបានទទួលផលិតផល។ ប្រសិនបើមិនមានការបញ្ជាក់ក្នុងអំឡុងពេលដែលបានកំណត់ ប្រព័ន្ធនឹងបញ្ជាក់ដោយស្វ័យប្រវត្តិ។
- អ្នកលក់ត្រូវដាក់សំណើដកប្រាក់ក្នុងផ្ទាំងគ្រប់គ្រង
- ត្រូវមានគណនីធនាគារកម្ពុជា ដែលគាំទ្រ KHQR
- គណនីអន្ដរជាតិមិនគាំទ្រ និងប្រើប្រាស់បានទេ
- ថ្លៃសេវាទូទាត់ប្រាក់ដែលធនាគារគិតថ្លៃគឺជាទំនួលខុសត្រូវដោយអ្នកលក់
- បន្ទុកពន្ធ៖ អ្នកលក់ទទួលខុសត្រូវក្នុងការរាយការណ៍ និងបង់ពន្ធគ្រប់ប្រភេទ។ Prek Market មិនទទួលខុសត្រូវចំពោះបញ្ហាពន្ធរបស់អ្នកលក់ទេ។
- ភាពត្រឹមត្រូវនៃផលិតផល៖ អ្នកលក់ត្រូវបង្ហាញពត៌មានផលិតផលត្រឹមត្រូវ និងដឹកជញ្ជូនទាន់ពេល។។ ប្រសិនបើមានការផ្ញើផលិតផលខុស ឬខូច, Prek Market នឹងអាចសងប្រាក់ជូនអតិថិជនវិញ ហើយអ្នកលក់នឹងមិនទទួលប្រាក់នោះឡើយ។
- អាកប្បកិរិយារបស់អ្នកលក់៖ អ្នកលក់ត្រូវគោរពច្បាប់ មានអាកប្បកិរិយាអាជីព និងគោរពទៅលើអតិថិជន ហើយមិនអនុញ្ញាតឱ្យមានការលួច បន្លំ ឬបំពានណាមួយឡើយ។ Prek Market រក្សាសិទ្ធិក្នុងការ ផ្អាក ឬបិទគណនីរបស់អ្នកលក់ ដែលបានប៉ះពាល់លើមាត្រាណាមួយដែលបានចែង។
សម្រាប់ព័ត៌មានលម្អិតសូមអានលក្ខខណ្ឌសម្រាប់អ្នកលក់។
កម្មវិធីដៃគូសហការ
ការចុះឈ្មោះបង្កើតគណនីលើ Prek Market អ្នកប្រើប្រាស់ទាំងអស់ នឹងមានសិទ្ធិចូលរួមក្នុងកម្មវិធីដៃគូសហការ របស់ Prek Market ហើយត្រូវបានចូលរួមដោយស្វ័យប្រវត្តិ បន្ទាប់ពីបង្កើរគណនី។ អនុលោមតាមលក្ខខណ្ឌទាំងនេះ និងគោលការណ៍ណែនាំ ច្បាប់ ឬគោលការណ៍ពាក់ព័ន្ធបន្ថែមណាមួយ ដែលយើងនិងដាក់អនុវត្តពីពេលមួយទៅពេលមួយ។
ក្នុងនាមជាដៃគូសហការ អ្នកប្រើប្រាស់អាចទទួលបានអត្ថប្រយោជន៍ ឬ កម្រៃជើងសារ ឬអត្ថប្រយោជន៍ផ្សេងៗ តាមរយៈការផ្សព្វផ្សាយពី Prek Market ឬពីផលិតផល ឬសេវាកម្ម តាមវិធីសាស្ត្រដែលបានអនុញ្ញាតអោយអនុម័ត ដែលបានផ្តល់ជូននៅលើវេទិការបស់ Prek Market។
Prek Market រក្សាសិទ្ធិក្នុងការ៖
- កំណត់សិទ្ធិដែលមានលក្ខណៈសមស្រប សម្រាប់ការទទួលអត្ថប្រយោជន៍របស់ដៃគូសហការ
- កែប្រែ ផ្អាក ឬបញ្ចប់កម្មវិធីដៃគូសហការ នៅពេលណាក៏បាន
- កែសម្រួលអត្រាកម្រៃជើងសារ រចនាសម្ព័ន្ធនៃអត្ថប្រយោជន៍ ឬលក្ខណៈវិនិច្ឆ័យគុណវុឌ្ឍិដោយគ្មានការជូនដំណឹងជាមុន
- រក្សាទុក ឬលុបចោលអត្ថប្រយោជន៍របស់ដៃគូសហការ ក្នុងករណីមានការបោកប្រាស់ក្លែងបន្លំ ការរំលោភបំពាន ការប្រើប្រាស់ខុស ឬការមិនគោរពតាមលក្ខខណ្ឌទាំងនេះ។
អត្ថប្រយោជន៍ ឬកម្រៃជើងសារ របស់ដៃគូសហការ មិនអាចផ្ទេរទៅឲ្យភាគីផ្សេងបានឡើយ ហើយជាកម្មវត្ថុនៃការផ្ទៀងផ្ទាត់ ពន្ធដែលអាចអនុវត្តបាន និងលក្ខខណ្ឌនៃការទូទាត់ ដែលកំណត់ដោយ Prek Market។
ការចូលរួមក្នុងកម្មវិធីដៃគូសហការ គឺមានន័យថា អ្នកប្រើប្រាស់បានយល់ព្រមទាំងអស់ទៅលើអ្វីដែលបានចែងនៅក្នុង លក្ខខណ្ឌនៃកម្មវិធីដៃគូសហការ។
ការផ្លាស់ប្ដូរសេវាកម្ម និងលក្ខខណ្ឌ
- ផ្លាស់ប្ដូរសេវាកម្ម៖ យើងរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរ ឬបញ្ឈប់សេវាកម្មដោយគ្មានការជូនដំណឹង។
- ផ្លាស់ប្ដូរលក្ខខណ្ឌ៖ យើងនិងធ្វើបច្ចុប្បន្នភាពលើលក្ខខណ្ឌពីពេលមួយទៅពេលមួយ។ យើងនឹងជូនដំណឹងអ្នកពីការផ្លាស់ប្តូរដោយការប្រកាសលក្ខខណ្ឌថ្មីនៅលើវេទិការបស់យើង។ ការបន្តប្រើសេវាកម្មរបស់អ្នកជាការយល់ព្រមនូវការផ្លាស់ប្ដូរទាំងនោះ។
កម្រិតទទួលខុសត្រូវ
ក្នុងស្ថានភាពអតិបរមាដែលច្បាប់អនុញ្ញាត Prek Market មិនទទួលខុសត្រូវចំពោះការខូចខាតដោយប្រយោល ការខូចខាតចៃដន្យ ការខូចខាតពិសេស ការខូចខាតបន្តបន្ទាប់ ឬ ការផាកពិន័យណាមួយ ទាំងការបាត់បង់ប្រាក់ចំណេញ ឬ ចំណូល មិនថាកើតឡើងដោយផ្ទាល់ ឬដោយប្រយោល ការបាត់បង់ទិន្នន័យ ការប្រើប្រាស់ កេរ្តិ៍ឈ្មោះ ឬ បាត់បង់តម្លៃអរូបីផ្សេងៗ ដែលបណ្តាលមកពី៖
- ការប្រើប្រាស់ ឬ មិនអាចប្រើប្រាស់សេវាកម្មបាន
- រាល់ការចូលប្រើដោយគ្មានការអនុញ្ញាត ឬ ការប្រើប្រាស់Serverរបស់យើង និង/ឬ ព័ត៌មានផ្ទាល់ខ្លួនដែលបានរក្សាទុកនៅក្នុងនោះ។
- ការរំខាន ឬបញ្ឈប់ការបញ្ជូនទៅកាន់ ឬពីសេវាកម្ម
- bugs, viruses, trojan horses ណាមួយ ឬអ្វីផ្សេងទៀតដែលអាចត្រូវបានបញ្ជូនទៅកាន់ ឬតាមរយៈសេវាកម្មដោយភាគីទីបីណាមួយ។
- កំហុស ឬ ការខ្វះខាតណាមួយក្នុងមាតិកា ឬ ការខូចខាតណាមួយដែលកើតឡើងដោយសារការប្រើប្រាស់មាតិកាណាមួយ ដែលបានផ្សព្វផ្សាយ ផ្ញើតាមអ៊ីមែល បញ្ជូន ឬ ផ្តល់ជូនតាមរយៈសេវាកម្ម។
ច្បាប់គ្រប់គ្រង
លក្ខខណ្ឌទាំងនេះ នឹងត្រូវគ្រប់គ្រង និង បកស្រាយអនុលោមតាមច្បាប់នៃប្រទេសកម្ពុជា ដោយមិនគិតគូរពាក់ព័ន្ធនឹងគោលការណ៍ទាក់ទងនឹងការប៉ះទង្គិចច្បាប់។
ទំនាក់ទំនងយើង
ប្រសិនបើអ្នកមានសំណួរ ឬ ការព្រួយបារម្ភណាមួយអំពីលក្ខខណ្ឌទាំងនេះ សូមទាក់ទងមកយើងតាមអ៊ីមែល [email protected]។
