អំពីកម្មវិធីដៃគូសហការរបស់ Prek Market
កម្មវិធីដៃគូសហការរបស់ Prek Market ជាការលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ទាំងអស់រកប្រាក់ចំណូល ដោយការផ្ដល់ឱ្យអ្នកដទៃចូលរួម និងទិញទំនិញនៅលើ Prek Market។ អ្នកអាចក្លាយជាដៃគូសហការ និងចាប់ផ្តើមរកប្រាក់ចំណូលដោយផ្ញើការបញ្ជូនជាមធ្យោបាយផ្សេងៗ។
លក្ខណៈសម្បត្តិ
ដើម្បីចូលរួមក្នុងកម្មវិធីដៃគូសហការ Prek Market អ្នកត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
- មានអាយុយ៉ាងតិច 18 ឆ្នាំឡើងទៅ
- ជាពលរដ្ឋកម្ពុជា ឬអ្នករស់នៅក្នុងប្រទេសកម្ពុជា
- មានគណនីត្រឹមត្រូវនៅលើ Prek Market (ជាអតិថិជន ឬអ្នកលក់ក៏បាន)
- មានលេខទូរសព្ទដែលអាចទាក់ទងបាន
- មានគណនីធនាគារជាបុគ្គលនៅក្នុងប្រទេសកម្ពុជា ដើម្បីទទួលការទូទាត់ប្រាក់
- ឈ្មោះនៅលើគណនីធនាគារត្រូវតែផ្គូផ្គងជាមួយនឹងឈ្មោះនៅលើគណនីដៃគូសហការ Prek Market
វិធីសាស្រ្តបញ្ជូន
អ្នកអាចអញ្ជើញអ្នកដទៃចូលរួម Prek Market ដោយប្រើវិធីដូចខាងក្រោម៖
- ផ្សព្វផ្សាយលីងដៃគូសហការ (Affiliate Link)
- ស្កេន QR Code របស់ដៃគូសហការ
- ផ្ញើការអញ្ជើញតាមអ៊ីមែល
កម្រៃជើងសារពេញមួយជីវិត
- បច្ចុប្បន្នបមិនមានការផ្តល់ជូន យើងខ្ញុំនិងផ្ញើរពត៌មានអំពីកម្មវិធីកម្រៃជើងសារពេញមួយជីវិត នៅពេលដែលមានការផ្តល់ជូន
កម្រៃបញ្ជូនខ្លួនឯង
- បច្ចុប្បន្នបមិនមានការផ្តល់ជូន យើងខ្ញុំនិងផ្ញើរពត៌មានអំពីកម្មវិធីកម្រៃបញ្ជូនខ្លួនឯង នៅពេលដែលមានការផ្តល់ជូន
ការទូទាត់
- ដៃគូសហការត្រូវមាន ទឹកប្រាក់អប្បបរមា $20 ដើម្បីអាចដាក់ស្នើការទូទាត់
- ការទូទាត់ត្រូវបានលីង ក្នុងរយៈពេល 7 ដល់ 14 ថ្ងៃ បន្ទាប់ពីដាក់ស្នើការស្នើសុំ
- កម្រៃបញ្ជូនពីការទិញដែលត្រូវបានលុបចោល ឬសងប្រាក់វិញ នឹងមិនត្រូវបានបង់
- Prek Market មានសិទ្ធិផ្លាស់ប្តូរកម្រិតអប្បបរមា និងរយៈពេលការទូទាត់
កំណត់ត្រាកម្រៃជើងសារ ស្ថានភាពសិទ្ធិទទួលអត្ថប្រយោជន៍ និងការទូទាត់ប្រាក់ ត្រូវបានដាក់បង្ហាញនៅលើផ្ទាំងគ្រប់គ្រងដៃគូសហការ ហើយជាកម្មវត្ថុនៃការផ្ទៀងផ្ទាត់ដោយ Prek Market។
ទំព័រនេះផ្តល់ជូនសម្រាប់គោលបំណងផ្តល់ព័ត៌មានតែប៉ុណ្ណោះ។ ការចូលរួមក្នុងកម្មវិធីដៃគូសហការ កម្រៃជើងសារ អត្ថប្រយោជន៍ និងការទូទាត់ ត្រូវគ្រប់គ្រងដោយលក្ខខណ្ឌ និងកិច្ចព្រមព្រៀងកម្មវិធីដៃគូសហការរបស់ Prek Market និងគោលការណ៍របស់វេទិកាដែលអាចអនុវត្តបាន។ លក្ខណៈសម្បត្តិចុងក្រោយ អត្រាកម្រៃជើងសារ និងលម្អិតនៃការទូទាត់ ស្ថិតក្រោមការកំណត់ដោយ Prek Market ហើយអាចផ្លាស់ប្តូរបានពីពេលមួយទៅពេលមួយ ដោយមិនបាច់ជូនដំណឹងទុកជាមុន។ សូមអានលម្អិតនៅ លក្ខខណ្ឌនៃកម្មវិធីដៃគូសហការ
