អំពីកម្មវិធីដៃគូសហការរបស់ Prek Market

Read in English

កម្មវិធីដៃគូសហការរបស់ Prek Market ជាការលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ទាំងអស់រកប្រាក់ចំណូល ដោយការផ្ដល់ឱ្យអ្នកដទៃចូលរួម និងទិញទំនិញនៅលើ Prek Market។ អ្នកអាចក្លាយជាដៃគូសហការ និងចាប់ផ្តើមរកប្រាក់ចំណូលដោយផ្ញើការបញ្ជូនជាមធ្យោបាយផ្សេងៗ។

លក្ខណៈសម្បត្តិ

ដើម្បីចូលរួមក្នុងកម្មវិធីដៃគូសហការ Prek Market អ្នកត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

  • មានអាយុយ៉ាងតិច 18 ឆ្នាំឡើងទៅ
  • ជាពលរដ្ឋកម្ពុជា ឬអ្នករស់នៅក្នុងប្រទេសកម្ពុជា
  • មានគណនីត្រឹមត្រូវនៅលើ Prek Market (ជាអតិថិជន ឬអ្នកលក់ក៏បាន)
  • មានលេខទូរសព្ទដែលអាចទាក់ទងបាន
  • មានគណនីធនាគារជាបុគ្គលនៅក្នុងប្រទេសកម្ពុជា ដើម្បីទទួលការទូទាត់ប្រាក់
  • ឈ្មោះនៅលើគណនីធនាគារត្រូវតែផ្គូផ្គងជាមួយនឹងឈ្មោះនៅលើគណនីដៃគូសហការ Prek Market

វិធីសាស្រ្តបញ្ជូន

អ្នកអាចអញ្ជើញអ្នកដទៃចូលរួម Prek Market ដោយប្រើវិធីដូចខាងក្រោម៖

  • ផ្សព្វផ្សាយលីងដៃគូសហការ (Affiliate Link)
  • ស្កេន QR Code របស់ដៃគូសហការ
  • ផ្ញើការអញ្ជើញតាមអ៊ីមែល

កម្រៃជើងសារពេញមួយជីវិត

  • បច្ចុប្បន្នបមិនមានការផ្តល់ជូន យើងខ្ញុំនិងផ្ញើរពត៌មានអំពីកម្មវិធីកម្រៃជើងសារពេញមួយជីវិត នៅពេលដែលមានការផ្តល់ជូន

កម្រៃបញ្ជូនខ្លួនឯង

  • បច្ចុប្បន្នបមិនមានការផ្តល់ជូន យើងខ្ញុំនិងផ្ញើរពត៌មានអំពីកម្មវិធីកម្រៃបញ្ជូនខ្លួនឯង នៅពេលដែលមានការផ្តល់ជូន

ការទូទាត់

  • ដៃគូសហការត្រូវមាន ទឹកប្រាក់អប្បបរមា $20 ដើម្បីអាចដាក់ស្នើការទូទាត់
  • ការទូទាត់ត្រូវបានលីង ក្នុងរយៈពេល 7 ដល់ 14 ថ្ងៃ បន្ទាប់ពីដាក់ស្នើការស្នើសុំ
  • កម្រៃបញ្ជូនពីការទិញដែលត្រូវបានលុបចោល ឬសងប្រាក់វិញ នឹងមិនត្រូវបានបង់
  • Prek Market មានសិទ្ធិផ្លាស់ប្តូរកម្រិតអប្បបរមា និងរយៈពេលការទូទាត់

កំណត់ត្រាកម្រៃជើងសារ ស្ថានភាពសិទ្ធិទទួលអត្ថប្រយោជន៍ និងការទូទាត់ប្រាក់ ត្រូវបានដាក់បង្ហាញនៅលើផ្ទាំងគ្រប់គ្រងដៃគូសហការ ហើយជាកម្មវត្ថុនៃការផ្ទៀងផ្ទាត់ដោយ Prek Market។

ទំព័រនេះផ្តល់ជូនសម្រាប់គោលបំណងផ្តល់ព័ត៌មានតែប៉ុណ្ណោះ។ ការចូលរួមក្នុងកម្មវិធីដៃគូសហការ កម្រៃជើងសារ អត្ថប្រយោជន៍ និងការទូទាត់ ត្រូវគ្រប់គ្រងដោយលក្ខខណ្ឌ និងកិច្ចព្រមព្រៀងកម្មវិធីដៃគូសហការរបស់ Prek Market និងគោលការណ៍របស់វេទិកាដែលអាចអនុវត្តបាន។ លក្ខណៈសម្បត្តិចុងក្រោយ  អត្រាកម្រៃជើងសារ និងលម្អិតនៃការទូទាត់ ស្ថិតក្រោមការកំណត់ដោយ Prek Market ហើយអាចផ្លាស់ប្តូរបានពីពេលមួយទៅពេលមួយ ដោយមិនបាច់ជូនដំណឹងទុកជាមុន។ សូមអានលម្អិតនៅ លក្ខខណ្ឌនៃកម្មវិធីដៃគូសហការ

កន្រ្តករបស់ខ្ញុំ
បញ្ជីចង់បាន
ប្រភេទ